រឿងក្តីអនុវត្ត(case study/ cas pratique)

ពូសួនបានមកពិគ្រោះយោបល់ជាមួយអ្នកលើបញ្ហាសុពលភាពនៃកិច្ចមួយចំនួន(actes)ដែលគាត់បានបង្កើតកន្លងមកនេះ។

នៅខែមុនកន្លងមក  គាត់បានលក់ម៉ាស៊ីនថតមួយគ្រឿងឱ្យទៅមិត្តរួមការងារជាមួយម្នាក់  ក្នុងថ្លៃ៥០០ដុល្លារ ។ ​កិច្ចសន្យាបានបង្កើត នៅអាហារដ្ឋាននៃសហគ្រាស ធ្វើការរបស់អ្នកទាំងពីរ ប៉ុន្តែ មិនបានធ្វើជាលាយលក្ខណ៍អក្សរអ្វីទេ ។ អ្នកទិញបានព្រមព្រៀងដោយផ្ទាល់មាត់។ ប៉ុន្តែ មកដល់ពេលនេះ គាត់បានផ្លាស់ប្តូរចិត្ត។ លោកពូសួនមានការខឹងសម្បារ ពីព្រោះគាត់យល់ថា ការលក់បានធ្វើរួចរាល់ស្រេចហើយ ។

នៅឆ្នាំ២០១៣ កូនប្រុសរបស់ពូសួន ឈ្មោះ សាន​មានបំណង  ទិញផ្ទះ មួយល្វែង ។ ដើម្បីជួយកូនគាត់ ពូសួន បានធ្វើប្រទានកម្មផ្ទាល់ដៃ នូវចំនួនទឹកប្រាក់ ៣ម៉ឺនដុល្លារ ។ ថែមលើសនេះទៅទៀត សាន ត្រូវខ្ចីលុយពី ធនាគារ ចំនួន ៨ម៉ឺនដុល្លារ ។ ពូសួនធ្វើជាអ្នកធានា ក្នុងរឿងកម្ចីនេះ បានធ្វើជា កិច្ចសន្យា ជាលាយលក្ខណ៍អក្សរ នូវចំនួនទឹកប្រាក់ធានា នៅទីស្នាក់ការ ធនាគារ។ ​លើសពីនេះទៅទៀត ធនាគារខ្លាចក្រែង ប្រាតិភោគនេះ មិនគ្រប់គ្រាន់បានទទួលពីសាននូវការសន្យា ហ៊ីប៉ូតែកលើផ្ទះត្រូវទិញ។ បច្ចុប្បន្ន សាន កំពុងជួបវិបត្តិហិរញ្ញវត្ថុ ដ៏ធ្ងន់ធ្ងរ ហើយឪពុករបស់គាត់ ក៏មានការភិតភ័យពី ការចូលខ្លួនទៅជំនួសកូនក្នុងរឿងសងជួសនូវប្រាក់កម្ចីរបស់កូន។

សំគាល់ៈ ចំណោទដែលបានចោទជាសំណួរសម្រាប់លំហាត់នេះ ត្រូវបាន ផ្តោតទៅលើបញ្ហាទម្រង់ ឬបញ្ហាភស្តុតាង ហើយនិងទ្រឹស្តីទូទៅនៃ កិច្ចសន្យា។ វិធានទាំងឡាយដែលមានទំនាក់ទំនងនឹងភស្តុតាង ដែលបាន រៀននៅឆ្នាំទី១ ត្រូវបានសន្មតថាបានរៀនរួចហើយ។

រៀបរៀងដោយ លោក ជិន វណ្ណារ៉ា

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s