របៀបសរសេរពីលទ្ធផលរំពឹងទុក (Learning outcomes )

ក្នុងមេរៀន បង្រៀនថ្នាក់រួម ឧទាហរណ៍ (នីតិសិទ្ធិមនុស្ស)

លទ្ធផលរំពឹងទុក (Learning outcomes )

– កំណត់អត្តសញ្ញាណ(កិរិយាសព្ទសកម្ម) នៃសិទ្ធិមនុស្ស
– ធ្វើចំណាត់ថ្នាក់(កិរិយាសព្ទសកម្ម) សិទ្ធិមនុស្ស៖ សិទ្ធិការពារបូរណភាពរូបកាយ សិទ្ធិបូរណភាពផ្លូវចិត្ត សិទ្ធិមានទ្រព្យសម្បត្តិ (ដីធ្លី) សិទ្ធិទទួលបានការអប់រំ សិទ្ធិបញ្ចេញមតិ សិទ្ធិប្រជុំ ឬ សិទ្ធិតាំងទីលំនៅ …
– បកស្រាយពី (កិរិយាសព្ទសកម្ម) គោលការណ៍នៃសិទ្ធិស្រ្តី សិទ្ធិកុមារ សិទ្ធិជនភៀសខ្លួន ឬ សិទ្ធិជនពិការ (ដែលមានក្នុងផ្នែកណា១)

ការប្រើកិរិយាសព្ទ ៖ ត្រូវតែ ជាកិរិយាសព្ទអាចវាស់វែងបាន អាចគណនាបាន អាចកំណត់បាន ។

ហាមប្រើ៖ កិរិយាសព្ទមិនអាចវាស់បាន វាមាន ដូចជា ចេះ ដឹង យល់ ស្គាល់ ទទួលបានចំណេះដឹង អាចយល់ដឹង [ ពីព្រោះ វាជាកិរិយាសព្ទមិនអាចវាស់វែងបាន ( unlimitable verbs) ។ សម្រាប់ការសរសេរលទ្ធផលរំពឹងទុកនេះ គេត្រូវការ កិរិយាសព្ទអាចវាស់វែងបាន (limitable verbs) ] ។

 

ជិន វណ្ណារ៉ា

បញ្ចេញមតិ