ឧទាហរណ៍ពីរបៀបសរសេរសេចក្តីផ្តើម សម្រាប់សារណា

សេចក្តីផ្តើម

 

ការសរសេរសេចក្តីផ្តើម ត្រូវមាន៖

១. លំនាំសេចក្តី

ត្រូវសរសេរឃ្លា ដែលមានន័យទូលាយ ហើយអាចទាក់ទងមកប្រធានបទរបស់យើង
( បាតសាជីមានរាងធំ )
ឧ. សេដ្ឋកិច្ចនៅប្រទេសកម្ពុជា ត្រូវបានដើរតាមប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរី ។ ប្រជាជនគ្រប់រូប មាន សិទ្ធិ សេរីភាពក្នុងការប្រកបរបររកស៊ី ចិញ្ចឹមជីវិត ។ អ្នកខ្លះធ្វើជា មន្ត្រីរាជការ ខ្លះទៀត ជា អាជីវករ ពាណិជ្ជករ តាមសេចក្តីប៉ង់ប្រាថ្នាចិត្តចង់របស់គេ។ ការរកស៊ី រៀបចំ ដំណើរការអាជីវកម្ម មានតាំង ពីការលក់បែបរដ្ឋប្បវេណី រហូតដល់បែបពាណិជ្ជកម្ម ។ យ៉ាងណាមិញ ការលក់អចលនវត្ថុសព្វថ្ងៃក៏មានសន្ទុះមួយកម្រិតផងដែរ ដូចជា យើងឃើញមានវត្តមាន ការសង់ផ្ទះ តាមបូរីនានា ។

២. ការបញ្ចូលប្រធានបទ

ជាការពិតណាស់ ក្រុមហ៊ុនប៉េង ហួត ក៏បានបណ្តាក់ទុនលើការអភិវឌ្ឍអចលនវត្ថុផងដែរ ។ សម្រាប់ការសរសេរសារណានេះ ប្រធាបទស្តីពី(ឧ. ការលក់អចលនវត្ថុនៅបូរី ប៉េង ហួត )ត្រូវបានលើកយកមកធ្វើការសិក្សា។

៣. ដែនកំណត់នៃសារណា ( តើយើងបកស្រាយ និយាយត្រឹមណា ? រឿងណាត្រូវនិយាយ រឿងណាមិននិយាយ )

៤. វិធីសាស្រ្តបកស្រាយ វិភាគ

វាមាន វិធីសាស្រ្ត២ យ៉ាង ។ វិធីសាស្រ្តទី១ ជា វិធីសាស្រ្ត បរិមាណវិស័យ ( quantitative method ) និងវិធីសាស្រ្តទី២ ជាវិធីសាស្រ្ត គុណភាពវិស័យ ( qualitative method ) ។  ស្មេរត្រូវបង្កើតកម្រងសំណួរ រួចចុះទៅសម្ភាសន៍ និងប្រមូលចំលើយ យកមកបញ្ជូល ធ្វើការវិភាគ ក្នុងកម្មវិធីវិភាគទិន្នន័យណាមួួយ( ឧទាហរណ៍ កម្មវិធី SPSS ) ។  ម៉្យាងវិញទៀត ស្មេរក៏អាចប្រើវិធីចម្រុះ ( វិធីសាស្រ្តទី ១ រួមនិងវិធីសាស្រ្តទី២ ) រួមគ្នាផងដែរ។

៥. ចំណោទបញ្ហា
អ្នកត្រូវសរសេរជាសំណួរ ។ ឧទាហរណ៍ តើកិច្ចសន្យាលក់ ត្រូវបានកំណត់ជាគោលការណ៍យ៉ាងណា?

ប្រសិនបើជា ការស្រាវជ្រាវ ថ្នាក់ Master or PhD ចំណុចចំណោទបញ្ហានេះ រឹតតែ មានសារៈសំខាន់ ពីព្រោះគេចង់ដឹថា តើ សង្គមមានបញ្ហាអ្វី ដែលនាំអ្នកស្រាវជ្រាវ នឹកឃើញ សរសេរ និង រុករក ស្រាវជ្រាវ មូលហេតុដែលកើតមាន និងខិតខំ រកដំណោះស្រាយ តាមគោលកាណ៍ បែបណា ? បែបច្បាប់ គោលនយោបាយ សេដ្ឋកិច្ច ឬ បែប ចិត្តសាស្រ្ត សង្គម ជាដើម ?

៦. ប្រកាសប្លង់

ចំណុចនេះ តើសារណារបស់យើង ចង់ប្រាប់អ្នកអាន ថា ស្មេរសរសេរពីអ្វីខ្លះ ? ស្មេរគួរតែសរសេរជា ២ ជំពូក ជាការល្អ ! បើសិនជាមានរហូតដល់ ៣ជំពូក អាចទទួលយកបានដែរ  ប៉ុន្តែ វាមិនជាការប្រសើរនោះទេ !  ។ ស្មេរ មិនត្រូវសរសេរច្រើនជំពូកទេ ដូចជា រហូតដល់ទៅ ៤, ៥, ៦, ៧, …, ឬ១០ ជាដើម  ត្រូវជៀសវាង ) ។  ត្រង់ចំនុចនេះ ត្រូវសរសេរជា កថាខណ្ឌ ។ ឧទាហរណ៍៖ សារណានេះ ត្រូវបាន​​ បង្ហាញជា២ជំពូក ។ ការបង្កើតកិច្ចសន្យា ត្រូវបានបកស្រាយក្នុង(ជំពូក១) រីឯ អានុភាពនៃកិច្ចសន្យា ត្រូវបានរៀបរាប់ក្នុង(ជំពូក២)។

 

ជិន វណ្ណារ៉ា

បញ្ចេញមតិ