ឧទាហរណ៍ពីរបៀបសរសេរសេចក្តីសន្និដ្ឋាន សម្រាប់សារណា

 

សេក្តីសន្និដ្ឋាន

 

សេចក្តីសន្និដ្ឋានសារណា ត្រូវមាន៖

១. ឃ្លាភ្ជាប់សេចក្តី៖

ឧទាហរណ៍៖ ក្រោយពីបានបកស្រាយទៅលើប្រធានបទស្តីពី  “ …….. “

២. សង្ខេបតួសេចក្តី៖ ( មិនត្រូវវែងពេក យកតែគ្រោង ឆ្អឹង ចំណងជើងជំពូក ផ្នែក  ផ្នែករង កថាខណ្ឌ ទី១ ទី២​​​​   ក. ខ. គ. ….)

សារណានេះផ្តោតលើ………

៣. បង្ហាញពីបញ្ហាដែលកើតមានក្នុងសង្គមទាក់ទងនឹងប្រធានបទ៖

– (ឧទាហរណ៍ ការបង្ខូចថ្លៃ )…………………

-( ការបំពានសិទ្ធិនៃជីវិតឯកជន)……………

-………………………..

៤. ការផ្តល់អនុសាសន៍៖ ទៅលើបញ្ហាដែលកើតមានខាងលើ

ឧ. សហគ្រាស ក្រុមហ៊ុន ក្រសួង មន្ទីរ  គួរតែ ( រៀបចំគោលការណ៍ស្តីពី ……../ ពង្រឹងបទបញ្ជាផ្ទៃក្នុងអង្គភាព  /

ត្រួតពិនិត្យលើ…..។

៥. សេចក្តីសង្ឃឹម ( ប្រសិនជាអាចមាន)

ឧ. ការគោរព អនុវត្ត តាមបទដ្ឋាន គោលការណ៍ច្បាប់ខាងលើ នោះ វិវាទ ទំនាស់ អាចត្រូវបានកាត់បន្ថយ និងឈានទៅរកភាពសុខដុមរមនា ក្នុងសង្គម ផងដែរ ។

 

ជិន វណ្ណារ៉ា

បញ្ចេញមតិ